ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

FN ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជានៅក្នុងខេត្តកំពង់ធំ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងអគារគណបក្សធំបែបនេះ មិនមែនចៃដន្យ ឬធ្វើអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់បក្ស ក្នុងការបម្រើប្រជាពលរដ្ឋរយៈពេលវែង មិនមែនរយៈពេលខ្លីទេ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅមុខទៀត យើងជឿជាក់នូវភាពជោគជ័យ និងរឹងមាំរបស់បក្សយើង ទៅមុខរយៈពេលវែងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ព្រោះមានកិច្ចការធំ២ គឺទី១ ពលរដ្ឋឱ្យតម្លៃលើសច្ចៈភាព របស់គណបក្សប្រជាជន ដែលខិតខំធ្វើ…

សេចក្ដីដកស្រង់ការអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះ សំណាល ជាមួយសិស្ស និស្សិត និងលោក/អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ

(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល” ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំង​អស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។ ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន…

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Nagashima Akihisa ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសំដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំដែងនូវការអរគុណចំពោះកម្ពុជា…