នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកជំទាវ ហើយក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវឯកអគ្គរដ្ឋទូតផងដែរ។ សម្ដេចតេជោបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។ លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនិងជម្រាបលា និងបានផ្ដល់កិត្តិយសបំពាក់មេដាយកិត្តិយសនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងអាណត្តិ៥ឆ្នាំរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។ លោកជំទាវថារាល់ពេលដែលលោកជំទាវបានជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់នូវបទពិសោធដ៏កម្ររបស់សម្ដេចតេជោដែលបង្កើននូវពុទ្ធិយ៉ាងច្រើនដល់លោកជំទាវផងដែរ។ លោកជំទាវក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តផងដែរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា…