សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅម៉ោង១០ព្រឹកស្អែក នៅតាមក្រសួង រហូតដល់តាមភូមិ ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។ នេះយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន សែន មាន៣ទំព័រ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ…