កម្ពុជាគាំទ្រឡាវសាងសង់វារីអគ្គិសនីដនសាហុង ខណៈឡាវសន្យាលក់ថាមពលក្នុងតម្លៃថោកឲ្យកម្ពុជា
FN ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកបង្ហាញនូវ ផលវិជ្ជមានល្អៗជាច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលក្នុងនោះមានទាំងការគាំទ្រលើការសាងសង់វារីអគ្គិសនីដនសាងហុងរបស់ឡាវ ពីសំណាក់កម្ពុជាផងដែរ។ បើយោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លទ្ធផលវិជ្ជមានល្អៗ ដែលរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋា ភិបាលឡាវបានសម្រេចនោះមានដូចជា៖ ១. កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរនៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ២០១៧, ២. ឯកភាពគ្នាដោះដូរអ្នកទោសដោយមិនគិតពីចំនួនឡើយ និង៣. ឯកភាពសហការគ្នាលើវិស័យថាមពល។ ពាក់ព័ន្ធវិស័យថាមពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាឡាវថា កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង រីឯឡាវសន្យាលក់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យមកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។ បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានអនុញ្ញាតឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពុងផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង…