សារលើហ្វេសប៊ុក អំពាវនាវឲ្យប្រុងប្រយ័ត្នរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា
សូមប្រុងប្រយ័ត្នរលកទី ២ នៃការរាតត្បាតជំងឺឆ្លងកូវីដ ១៩ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាពអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ ១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែស មើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី ២ នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។ មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគ បានកើនឡើងជាង ៥ លាននាក់ហើយ (5,491,678) ហេីយស្លាប់ជាង ៣០ ម៉ឺននាក់។ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី ២ នាក់ផងដែរ។ មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ ១៩ នៅឡេីយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន…