រដ្ឋមន្រ្តីសង្គមកិច្ច៖ ការបង្កើតមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះ នៅតាមព្រំដែនជាច្រើនកន្លែង បង្ហាញពីការទទួលខុសត្រូវ លើជនងាយរងគ្រោះ
FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា បានលើកឡើងថា ការបង្កើត នូវមជ្ឈមណ្ឌលសំចត សម្រាប់ជួយជនរងគ្រោះបានច្រើនកន្លែង នៅតាមច្រកព្រំដែន ពិតជាមានសារៈសំខាន់ណាស់ និងបានចូលរួមចំណែកការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមាន ប្រសិទ្ធភាពជាងមុន ជាពិសេសជាការលើកមុខមាត់រាជរដ្ឋាភិបាលនិងប្រទេសកម្ពុជា។ ការលើកឡើងរបស់ រដ្ឋមន្រ្តី វងសូត បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយស្តីពីការពង្រឹងកិច្ចសហការ និងពិនិត្យ តាមដានតួនាទី និងភារកិច្ចក្រុមការងារការពារជនរងគ្រោះ ដោយអំពើរជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា ដែលមានការចូលរួមពី មន្រ្តីនគបាល នៃក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះលោក វង សូត បានលើកឡើងថា នេះគឺ ជាកិច្ចប្រជុំលើកដំបូង ចាប់តាំង ពីបង្កើតក្រុមការងាររួចមក ទោះបីមិនបានប្រជុំជាញឹកញាប់ក្តី ក៏សង្កេតឃើញថាការខិតខំបំពេញការងារទទួល បានផ្លែផ្កាជាយ៉ាងច្រើន ក្នុងនោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមហរណកម្មជនរងគ្រោះដែល ជាសេនាធិការផ្ទាល់ ឲ្យក្រុមការងារ ក៏ដូចជាក្រសួង បានសហការសម្របសម្រួលគ្រប់កិច្ចការទាំងអស់នេះ។…