ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និង ការចូលរួមយ៉ាង សកម្មរបស់ សមាជិក សមាជិកា នៃអង្គមហាសន្និបាតដែលបានចែករំលែកនូវទស្សនៈ មតិយោបល់ល្អៗ និងបានញ៉ាំងឱ្យពិធីនេះ សម្រេចបានដោយជោគជ័យ និង គ្រប់ជ្រុងជ្រោយ។ ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និង ទិសដៅអនុវត្តបន្ត និង លក្ខន្តិកៈថ្មី របស់សមាគម ព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត ។ ក្នុងន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.»…