នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់មហាសន្និបាតសភាតំបន់អាស៊ីថា «ពលរដ្ឋកម្ពុជាមិនចង់ឃើញភ្លើងសង្គ្រាមទៀតឡើយ»
FN ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ទាំង២៣ប្រទេសព្រមទាំងគណៈប្រតិភូ បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់លែងត្រូវការសង្គ្រាមទៀតហើយ។ នាយករដ្ឋមន្រ្តីកម្ពុជា ដែលយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងភាពវេទនាបំផុតលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះបានបញ្ជាក់ថា «កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតនោះឡើយ ហើយប្រជាជាតិដទៃ ក៏មិនចង់ឃើញផងដែរ ដែលទាមទារឲ្យមានការរួមគ្នា ដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះ»។ សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ…