ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» សមិទ្ធផលលើដីខេត្តកែប តម្លៃជាង១០លានដុល្លារ

FN -៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការ​កសាង​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយ​ទៀត​លើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀប​ចំ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាព ឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហា អនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ *​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយបានអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ សម្តេចមហាបវរធិបតី…

ប្រសាសន៍សង្កថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ

សម្ដេច ឯកឧត្ដម លោកជំទាវ លោក​ លោកស្រី នាងកញ្ញា! ខ្ញុំសុំអធ្យាស្រ័យដោយសារតែ(ហាក់ដូចជា)ស្អកកបន្តិច។ សូមអធ្យាស្រ័យដែរ ដោយសារតែដាក់អាវកំប្លេហ្នឹងមក វាហាក់ដូចជាស្ទាវបន្តិច។ យ៉ាងណាក្តី នេះក៏បានបង្ហាញថាសុខភាពខ្ញុំនៅរឹងមាំ។ មូលហេតុដែលស្អកក មុនពេលខ្ញុំមក ខ្ញុំត្រូវសម្រក ១,៦គីឡូ តាមរយៈនៃការត្រាំទឹកក្ដៅ បូកនឹង(ការហាត់ប្រាណ) … ដូច្នេះធ្វើឲ្យទម្ងន់របស់ខ្ញុំធ្លាក់ចុះ ដើម្បី(ក្រោយពី)មកទទួលទាន(នៅទី)នេះ ពេលត្រឡប់ទៅផ្ទះវិញ កុំអោយខ្ញុំឡើងទម្ងន់។ ខ្ញុំសូមយក​ឱកាសនេះដំបូងថ្លែងអំណរគុណចំពោះ​ឯកឧត្ដម ឃួង ស្រេង ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានរៀបចំឲ្យមានការជួបជុំសំណេះសំណាលរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយនឹងក្រុមកីឡាបាល់ទាត់គុនខ្មែរ។ ដើមឡើយ មានការគ្រោងទុក។ មិនមែនជាការគ្រោងទុករបស់ខ្ញុំទេ ប៉ុន្តែបើកមើលនៅក្នុងសារ គឺមានការត្រៀមផ្សាយបន្តផ្ទាល់សម្រាប់គ្រប់ channels ទូរទស្សន៍ទាំងអស់។ ក្រោយពីបានដឹងរឿងនេះ ខ្ញុំក៏បានឲ្យផ្អាកនូវការផ្សាយបន្តផ្ទាល់ ដោយសារតែកម្មវិធីរបស់យើងនេះ ជាការជួបជុំក្រុមតូចមួយរវាងម្ខាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងម្ខាងទៀតខាងគុនខ្មែរ។ យើងមិនគួរមានធ្វើការផ្សាយបន្តផ្ទាល់នោះទេ។ ចាំពេលណាមួយយើងអាចរៀបចំពិធីជួបជុំ ដែលមានទ្រង់ទ្រាយធំ ហើយគ្រប់ទម្រង់ទើបជាការគួរ(នឹងផ្សាយបន្តផ្ទាល់)។ (១) ប្រមូលថវិកាជាង ១ពាន់លានរៀល សម្រាប់ជួយគុនខ្មែរ ខ្ញុំសូមអរគុណចំពោះការរៀបចំ និងអរគុណចំពោះសម្ដេច​ ​​ឯកឧត្ដម លោកជំទាវ លោក លោកស្រី…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នៅរសៀល ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់ភ្លើងបូជាសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា និងក្រុមគ្រួសារសាច់ញាតិទាំងអស់ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា នៃក្រុមគ្រួសារលោកជំទាវ។ សម្ដេចតេជោពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់…