សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា អញ្ជើញពិសារអាហារការងារថ្ងៃត្រង់ (ដកស្រង់ពីហ្វេសប៊ុក)
នៅព្រឹកថ្ងៃទី ២៩ ដដែលនេះ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងសិក្ខាសាលស្តីពី «បរិយាកាសវិនិយោគនៅកម្ពុជា» ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញពិសាអាហារថ្ងៃត្រង់ និងពិភាក្សាលើបញ្ហាមួយចំនួន ដែលរៀបចំដោយ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកសភារបស់ជប៉ុនជាច្រើនរូបផ្សេងទៀតផងដែរ។ នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ឯកឧត្តមបានលើកឡើងអំពីទំនាក់ទំនងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ ក្រុមហ៊ុន កំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ដោយឡែកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមឯកឧត្តមប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងកម្ពុជា មានជិត ៣ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមក៏រំលឹកផងដែរថាពីការធ្វើពិធីផ្សេងរវាងជប៉ុន និងកម្ពុជា ដើម្បីអបអរសាទរខួប ៦០ ឆ្នាំរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ កន្លងទៅ ហើយក្នុងឱកាសប្រារព្ធខួប៦០ ឆ្នាំនោះ…