ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ យុវជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ដណ្តើមការងារល្អៗ ក្នុងទីផ្សារអាស៊ាន
FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ានបាន។ លោកអះអាងថា យុវជនកម្ពុជា ក៏អាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។ ការអះអាងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។ លោក ប្រាក់ សុខុន បានបន្តថា «ក្នុងពេលដ៏ខ្លីខាងមុខ យុវជនកម្ពុជាក៏អាចក្លាយទៅជា អ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ វត្តមានរបស់យុវជនយើង កាត់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសកម្មមួយ…