សុន្ទរកថា ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨.០៦.១៩៥១-២៨.០៦.២០១៦

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេច​ព្រះ​រាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក  ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !   ថ្ងៃនេះ ជាទិវាដ៏ឧឡារិកគម្រប់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជន​កម្ពុជា​ដែលនៅគ្រាដំបូងមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ” ដែលមានប្រវត្តិ និង ប្រពៃណីដ៏ថ្លៃថ្លា​ក្នុង​ការ​បម្រើ​ប្រទេសជាតិ និងប្រជាជន ដោយរក្សាខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ លើកំណាត់ផ្លូវដ៏វែងនេះ បន្ទាប់ពីបាន បដិសន្ធិឡើងនាថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ គណបក្សបានដឹកនាំការតស៊ូរំដោះជាតិ ប្រឆាំងការ ឈ្លានពានត្រួតត្រារបស់បរទេសយ៉ាងអង់អាចបំផុត ជាពិសេសការតស៊ូសង្រ្គោះជាតិពីរបប ប្រល័យពូជ​សាសន៍​ប៉ុល ពត…

សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្តបរិស័ទ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្តបរិស័ទ​ទាំង​អស់ជាទីមេត្រី! ជំនួបគ្រី​ស្តបរិស័ទ និងនាយករដ្ឋមន្ត្រី មួយឆ្នាំម្តង​ ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយដែលបានធ្វើជំនួបដំបូង ក៏ប៉ុន្តែមិនមែនជាជំនួបចុងក្រោយនោះទេ។ ខ្ញុំបានធ្វើជំនួបជាបន្តបន្ទាប់ ប្រចាំ​ឆ្នាំ​ក្នុងវិស័យព្រះ​ពុទ្ធ​សាសនា តាមរយៈបុណ្យទានផ្សេងៗ ហើយក៏មានជំនួប​ផ្សេងៗ​ក្នុងពិធី​ស្រាយបួសរបស់សាសនិកឥស្លាម។ ឥឡូវនេះ យើងជួបគ្នាជាលើកដំបូង ប៉ុន្តែខ្ញុំសង្ឃឹមថា​បើ​សិន​មានសំណូមពរ យើងក៏អាច​កំណត់​ជាមួយ​គ្នា​មួយឆ្នាំម្តង។​ តើព្រម ឬមិនព្រម? អរគុណណាស់ ដូច្នោះ​មាន​ន័យថា ចាប់ពីនេះតទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវសម្រុះសម្រួល​កម្មវិធី​ជាមួយនាយក​រដ្ឋ​មន្ត្រី ក៏ដូចជាសហគមន៍គ្រីស្តបរិស័ទ ដើម្បីនឹងកំណត់ពេលវេលាជួបជុំគ្នាក្នុងមួយឆ្នាំ​ម្តង។ គោរពច្បាប់ទាំងអស់គ្នាដោយគ្មានការលើកលែង ថ្ងៃនេះ ការជួបជុំរបស់យើងបានចាប់ផ្តើមជាមួយរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួង​​ធម្មការ និងសាសនា​។ ខ្ញុំគួរនិយាយបន្តិចថា ថ្ងៃនេះ ខ្ញុំក៏មានរឿងរ៉ាវផ្ទាល់ដែរ គឺប៉ូលីសផាក​ (ដែល)​បាន​សេច​ក្តីថា យើងទាំងអស់គ្នា សូម្បីនាយករដ្ឋមន្ត្រីក៏មិនអាចគេចផុតពីការដែលត្រូវគោរពច្បាប់​ដែរ។  សង្ឃឹមថា​ ​គ្រីស្តសាសនិករបស់យើង នឹងផ្តល់នូវការទូន្មានបន្តចំពោះបរិស័ទរបស់ខ្លួន​ ដើម្បីគោរព​ច្បាប់ទាំងអស់គ្នា។ ប្រ​ទេស​ជាតិមួយ ទោះបីកាន់សាសនាណាក៏ដោយ ត្រូវមានការគោរពច្បាប់ទាំងអស់​គ្នា គ្មានការលើកលែង…

សម្តេចតេជោបង់ការផាកពិន័យការបំពានច្បាប់ចរាចរណ៍

ថ្ងៃ ២២ មិថុនា ២០១៦ លើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះជាបានអភ័យទោសជាសាធារណៈពីការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏សម្តេចរង់ចាំការផាកពិន័យពីសំណាក់នគរបាល។ សម្តេចបានបញ្ជាក់ថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍ទេ ពេលដែលបំពានច្បាប់មិនបានពាក់មួកសុវត្ថិភាព និងទោចក្រយានយន្តគ្មានផ្លាកលេខ។ ក្រៅពីទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ សម្តេចតេជោបានកោតសរសើរនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ សម្តេចលើកឡើងថា សកម្មភាពនេះ ត្រូវយកធ្វើជាគំរូនៃការអនុវត្តច្បាប់៕