សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍វត្តមាន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំងនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា និងបារាំងជាពិសេសគឺ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle អតីតប្រធានាធិបតីបារាំង។ សម្ដេចតេជោក៏បានលើកឡើងចំពោះឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ថា សម្ដេចបានឃើញនូវសកម្មភាពរបស់ ឯកឧត្តមប្រធានាធិបតីនៅពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានចំណាយពេលក្នុងការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ ឯកឧត្តម និងលោកជំទាវ ក៏បានដើរទស្សនាកម្សាន្តនៅមាត់ទន្លេក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ហើយសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម សម្ដេចបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានៅពេលនេះ…

