សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ពិធីបើក «អនុសំវច្ឆរមហាសនិ្ន បាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី៣៣»
ជាបឋម, ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្វាយបង្គំ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី, សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់; សូមថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃ-នាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់; សូមថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ; ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាមេត្រី! ថ្ងៃនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំមានសេចក្ដីសោមនស្ស និងកិត្តិយសបំផុត ដែលបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះបរមរាជានុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមដោយផ្ទាល់ក្នុងពិធីបើក «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដី សង្ឃទូទាំងប្រទេស លើកទី៣៣» នាពេលនេះ ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់…


