សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជំនួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា ។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន…