ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន
FN ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។…