ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌

FN ៖ បន្ទាប់ពីខកខានជួបមុខប្រជាពលរដ្ឋជាសាធារណៈអស់រយៈពេលជាង បន្ទាប់ពីដាក់ចុះតួនាទីជានាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌៖ ជាការចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី។ ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏ល្អរបស់សម្តេច វង្ស អានេតា បានធ្វើឱ្យវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់ ដោយផ្តើមចេញពីវាលស្រែ។ ផ្តើមចេញពីរឿងកសាងវត្តនេះ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យតេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ជាពិសេស ការៀបចំបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថាន ERIA។ ជាមួយគ្នានេះ នៅដំណើរទស្សនកិច្ចខាងមុខនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយនឹងជួប ឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និង ទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ បានអបអរសាទរ សាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និង សង្ឃឹមថាសាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូក​សរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី​ហ៊ុន ម៉ាណែត៖ ផ្អែកតាមលទ្ធផលការងារសម្រេចបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់​សម្គាល់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ជាពិសេសការងារកែទម្រង់ផ្ទៃក្នុងក្រសួង, ការពង្រឹងការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ, ការកៀរគរ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ ហៅថា វិស័យឌីជីថល ឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងកំពុងស្ថិតនៅក្នុងនិន្នាការនៃយុគផ្លាស់ប្តូរមួយ…