ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ​៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ

FN ៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋ​ដែល​ជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និង​ក្រូចឆ្មារ, នៅពេលនេះចំណង​ដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុង​ដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយ​ជា​ចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាម។ ផ្លូវជាតិលេខ៧១សេ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ តែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ​៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពាន និងផ្លូវលើទឹកដី​ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច ព្រោះជាសមិទ្ធផលភ្ជាប់និស្ស័យទឹកដីស្រុកកំណើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

សម្ដេចតេជោ ហ៊ុន សែន “រឿងដែលចងចាំក្នុងខែមេសា កាលពីជាង៥០ឆ្នាំមុន”

រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង ៥០(ឆ្នាំ) មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ ៤ មេសា កន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់ សម្តេចព្រះបិតាជាតិ (៤ មេសា ១៩៧០. ៤ មេសា ២០២៥)។ ១៣ មេសា កន្លងមកជាខួបលើកទី ៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម នាចុងខែ មីនា ១៩៧៤ (១៣ មេសា ១៩៧៤ – ១៣ មេសា ២០២៥)។ ចុងក្រោយនៅថ្ងៃ ១៦ មេសា ជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥. ១៦ មេសា ២០២៥)។ ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ, ជីវិតពេលមានភរិយា, ជីវិតពេលមានកូន, ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមាន ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច…

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន»

FN ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តន៍​​ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ​ឦសាន»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន»៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារអន្តរក្រសួង, រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម​សហការគ្នាយ៉ាងសស្រាក់សស្រី ជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ រហូតទទួលបាននូវឯកសារ កម្មវិធីមួយដែលមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ប្រាកដនិយម និងចំគោលដៅឆ្លើយតបទៅនឹង​តម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់តំបន់ភូមិភាគឦសានផង…