ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ

FN ៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀត​ហើយលើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ។ ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពដែលមានចេរភាព…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម

FN ៖ ក្រោយជម្នះឧបសគ្គការរារាំង និងការចោទប្រកាន់នានា​ពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥​នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៖ សម្តេចធិបតី ហ៊ុន មា៉ណែត បានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពាក់កណ្តាលខែមេសានេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម គឺបង្ហាញច្បាស់ពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន និងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជា-ចិន ធ្លាក់ចុះផងដែរ។…

សម្ដេចតេជោ “ជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន”

ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខានស្អែក ៣ មេសា ២០២៥។ ខ្ញុំយំ និងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំ ដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់តែសង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុក ដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។ បងប្រុស ថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី ដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញ ដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង៕