សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវគឺជាការចូលរួមចំណែកដល់ការដំណើរការនៃកិច្ចប្រជុំកំពូលនេះឱ្យទទួលបាននូវភាពជោគជ័យ ហើយជាការផ្ដល់តម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ លោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយជារួមសម្រាប់ប្រទេសកម្ពុជាដែលបានស្វាគមន៍ចំពោះលោកជំទាវ និងប្រតិភូដោយប្រជាជនពោរពេញដោយស្នាមញញឹម។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រទេសទាំង២នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកាណាដា និងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវក៏បានសង្កត់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដែលមានការរីកចម្រើនដែលមកដល់ពេលនេះមានប្រមាណជាង២ពាន់លានដុល្លារដែលជាទំហំពាណិជ្ជកម្មមួយដែលមានការកើនឡើងជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានលើកឡើងទៅកាន់សម្ដេចតេជោដោយធ្វើយ៉ាងណាលោកជំទាវចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងកាណាដា បង្កើតនូវចំណងមិត្តភាពរវាងគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះវីរភាពរបស់សម្ដេចតេជោដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដឹកនាំកម្ពុជាឱ្យមានស្ថិរភាពមានសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់លោកជំទាវជាពិសេសការលើកឡើងពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍វត្តមាន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំងនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា និងបារាំងជាពិសេសគឺ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle អតីតប្រធានាធិបតីបារាំង។ សម្ដេចតេជោក៏បានលើកឡើងចំពោះឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ថា សម្ដេចបានឃើញនូវសកម្មភាពរបស់ ឯកឧត្តមប្រធានាធិបតីនៅពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានចំណាយពេលក្នុងការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ ឯកឧត្តម និងលោកជំទាវ ក៏បានដើរទស្សនាកម្សាន្តនៅមាត់ទន្លេក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ហើយសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម សម្ដេចបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានៅពេលនេះ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វិមានសាមគ្គីភាព,រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ ហើយឯកឧត្តមបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថានេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា…