សម្ដេចតេជោ មិនដែលចាត់ទុក សេង សារី ជាចារកម្ម

ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ជុន ច័ន្ទបុត្រជាមួយលោក សេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើន រាប់ការនិយាយតាមទូរស័ព្ទដែល សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយ មួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយ មួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេងសារីមានសម្លេង សូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។ បើទោះ សេង សារី និយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឲ្យ សេង សារី នូវថវិកា ១ម៉ឺនដុល្លារ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ម៉ាកា ម៉ាត្រៃ (Marta Martrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ អនុប្រធានទី១ រដ្ឋសភា ហុងគ្រី និងគណៈប្រតិភូទាំងអស់ រួមមានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកធ្វើទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ដែលវានឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈាន ចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦។ នាឱកាសជំនួបនេះ លោកជំទាវ អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវគារវកិច្ច កិត្តិយស និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតជូនលោកជំទាវ និងគណៈប្រតិភូរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម។ លោកជំទាវ ក៏បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី គោរពជូន សម្តេចតេជោ ផងដែរ។លោកជំទាវ Marta Martrai បានលើកឡើងថា…

សម្ដេចតេជោ៖ សារអប់រំ

រយៈពេលកន្លងមកនេះមានបងប្អូនមួយចំនួនបានសរសេរសារអប់រំបង្ហោះតាមបណ្តាញសង្គម ដែលមានខ្លឹមសារល្អៗ សូម្បីតែខ្ញុំក៏រៀនសូត្រតាមដូចជា (កុំយកចំណីអាហារមកឲ្យពុកពេលពុកមិនអាចទទួលទានបាន) (កុំមកយំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ)។ល។ ខ្ញុំសូមគាំទ្រសារអប់រំទាំងអស់នេះសម្រាប់កូនៗឬចៅៗឬភរិយាឬស្វាមី។ សម្រាប់ខ្ញុំសុំបន្ថែម៖ ១.សូមកុំលើកទឹកចិត្តប្តី ឬឪពុក ឬជីតា ទៅវាយកូនគោលពេលខ្ញុំមិនមានកម្លាំងវាយ។ ២.កូនប្រុសទាំងបីកុំបបួលពុកទៅវាយកូនគោលពេលពុកដើរមិនរួច។ ៣.កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូនគោលដែលវាយបានឆ្ងាយនិងត្រង់មកឲ្យពុកមើលពេលពុកមិនអាចបើកភ្នែកមើលបាន។ សង្ឃឹមថានឹងទទួលបានការឆ្លើយតប សម្រាប់ពេលមានកម្លាំងដូចពេលនេះ៕