ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី១៣៩ ​នៃទិវាពលកម្មអន្តរជាតិ

FN ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី១៣៩ ​នៃទិវាពលកម្មអន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គោលការណ៍ទាំងឡាយដែលសម្តេចតេជោ និងសម្តេច បានដាក់ចេញ មានគោលដៅតែមួយគត់ គឺផ្តល់ឱកាសការងារកាន់តែប្រសើរជូនដល់កម្មករ និយោជិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា បានក្លាយទៅជាបុណ្យការងាររបស់ជាតិ ដែលរាជរដ្ឋាភិបាលតែងតែរៀប​ចំជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនា លើកកម្ពស់សិទ្ធិ, សេរីភាព,…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

FN ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដោយ​បាន​ចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិត​កម្ម​ថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិក…

សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ។ មុនចូលដល់របៀបវារៈតាមទម្លាប់ ប្រសិនបើមានអ្វីត្រូវថ្លែង ប្រធានថ្លែងមុន។ ខ្ញុំគួរតែយកឱកាសនេះ និយាយបន្តិច ជូនពរសារជាថ្មីម្តងទៀតដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។ ឆ្នាំនេះហាក់ដូចជាមានភាពចម្លែកបន្តិច ត្រង់ថាប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ប្លែកពី(ខុស)ធម្មតា។ កាលពីឆ្នាំ ២០២២ ក្រោយកូវីដ-១៩ ដែលយើងអាក់ខានចូលឆ្នាំក្នុងឆ្នាំ ២០២០ និង ២០២១, ប្រជាពលរដ្ឋក៏ក្លាំងក្លាណាស់ដែរក្នុងការចូលរួមចូលឆ្នាំ ដែលធ្វើឲ្យទូលបង្គំ ខ្ញុំមានការកង្វល់យ៉ាងខ្លាំងថា តើការសម្រេចចិត្តឲ្យប្រជាពលរដ្ឋជួបជុំក្នុងឱកាសចូលឆ្នាំនេះខុសឬត្រូវ។ ប៉ុន្តែជាកុសលល្អ បន្ទាប់ពីការចូលឆ្នាំហើយ អត្រាឆ្លងនៃកូវីដ-១៩ គឺពុំមានថែមទេ។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋយើងសប្បាយគ្រប់ទីកន្លែង តាមរយៈ​ការរៀបចំសង្រ្កាន្ត។ ទូលបង្គំខ្ញុំនៅតែបន្តវាយតម្លៃថា មានកត្តា៤ យ៉ាងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។ កត្តាទី១ គឺសុខសន្តិភាព។ នេះជាកត្តាចាំបាច់មុនគេ។ យើងបានឃើញហើយថាឆ្នាំ ១៩៧៥ នៅរដូវចូលឆ្នាំ គឺជាពេលវេលាវាយផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ។ សួរថា តើប្រជាជននៅក្នុងកាលៈទេសៈ មានសង្រ្គាម បានចូលឆ្នាំទេ? ពិតជាមិនអាចទេ។ ជាមួយសុខសន្តិភាពដែលមាន និងការចាត់ចែងការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ…