សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាតាមរយៈ ឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈ ឯកអគ្គរាជទូតថ្មីនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតថៃ…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា

FN ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំនៃទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាតឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ច​ពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ

FN ៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ច​ពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។…