សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។ នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម។ លោកជំទាវ បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា…