ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និង ការចូលរួមយ៉ាង សកម្មរបស់ សមាជិក សមាជិកា នៃអង្គមហាសន្និបាតដែលបានចែករំលែកនូវទស្សនៈ មតិយោបល់ល្អៗ និងបានញ៉ាំងឱ្យពិធីនេះ សម្រេចបានដោយជោគជ័យ និង គ្រប់ជ្រុងជ្រោយ។ ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និង ទិសដៅអនុវត្តបន្ត និង លក្ខន្តិកៈថ្មី របស់សមាគម ព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត ។ ក្នុងន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.»…

សុន្ទរកថានិងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនអតីត យុទ្ធជន ជាទីនឹករលឹក! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃអង្គមហាសន្និបាត សរុបជាង ៤៣០ នាក់ ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គមហាសន្និបាត ដែលញ៉ាំងឱ្យពិធី ទាំងមូលមានភាពអធិកអធម ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និង ជាការរំលឹកនឹកគុណដល់ អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងរហូតដល់មានការបូជាអាយុ ជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជាជន ព្រមទាំងសុខសន្តិភាព និងសន្តិសុខសម្រាប់ មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា ។ [សេចក្ដីអធិប្បាយទី ១] (១) ការអនុម័តលក្ខន្ដិកៈ ត្រូវតែធ្វើដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមរំលឹកអង្គមហាសន្និបាតថា ដើមឡើយ យើងគ្រោងធ្វើមហាសន្និបាតទូទាំងប្រទេសដែលមានសមាសភាពរហូតដល់ ៣៥០០នាក់ នៅទីស្នាក់កាលកណ្ដាលគណបក្សប្រជាជន។ ប៉ុន្ដែជាអកុសលសភាព​ការណ៍ព្រំដែនបានកើតឡើង។ ដូច្នេះ យើងក៏បានពន្យារពេលមកដល់ពេលនេះ។ កាលនោះ អគ្គលេខាធិការ និងអនុប្រធាន គន់…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។ ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី…