សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មានអនុវត្តឲ្យបានត្រឹមត្រូវ កុំឲ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ដនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តជាតិ ពិធីករ ពិធីការរិនីស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ដែលកំពុងបំពេញការងារនៅកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រុមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី១៦ ដឺលនឹងឈានមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា «ខ្ញុំសូមអំពាវនាវ ដល់អ្នកសារព័ត៌មានជាតិ-អន្តជាតិ ពិធីករ ពិធីការរិនីស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រុមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូល ដោយពុំបានគិតអំពីក្បូនខ្នាតក្រឹត្យក្រមនៃការសរសេរព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍ ធ្វើឲ្យបាត់បងតម្លៃព័ត៌មាន និង រុញច្រានស្ថានភាពនយោ បាយ ប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរ អស្ថិរភាពនយោបាយ និងមានជម្លោះប្រដាប់អាវុធ»។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា អ្នកសារព័ត៌មាន និងពិធីករ-ពិធីការរិនីស្ថានីយវិទ្យុ-ទូរទស្សន៍ មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីច្បាប់សីលធម៌សង្គម…