លទ្ធផល នៃការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១
FN ៖ ក្នុងរបាយការណ៍បានឲ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផល កសិកម្មទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៣ ៨២៦ ៤៣២.៨៥ តោនទៅកាន់ទិសដៅ៥៤ប្រទេស គឺមានការកើនឡើង ចំនួន១ ៧៨៤ ០០៦.៨០តោនស្មើនឹង ៨៧.៣៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែចំនួន ២ ០៤២ ៤២៦.០៥តោនប៉ុណ្ណោះ។ របាយការណ៍ បានបន្ថែមទៀតថា តម្លៃសរុបរួមនៃការនាំចេញផលិតផលកសិកម្ម សរុបចំនួន ២ ០៩១ ១៦៦ ០១៦.៤២ដុល្លារ ដែលក្នុងនោះ រួមមាន៖ * ការនាំចេញអង្ករមានចំនួន ១៦១ ៦៩៥ ៨០០ ដុល្លារអាមេរិក * ការនាំចេញស្រូវមានចំនួន ២២១ ២៨៨ ២៩០.៨៨ ដុល្លារអាមេរិក * ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន១ ៥៨០ ៩៤៦ ៤០៦.៥៤ ដុល្លាអាមេរិក * ការនាំចេញកៅស៊ូធម្មជាតិ មានចំនួន…