សម្ដេចតេជោ៖ “សិទ្ធបញ្ចេញមតិត្រូវគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱន”

គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុក ហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។ អ្នកនៅក្រៅប្រទេសអាចរួចខ្លួន តែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេ ប្រសិនមានបទល្មើស។ សង្គមស៊ីវិលឬជនបរទេស ឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុន បើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ។

សម្ដេចតេជោ៖ “អតីតកាល”

 ជាង៣០ឆ្នាំមុន​គ្រួសារខ្ញុំ មានមនុស្សត្រឹមតែ៧នាក់។​ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើនតម្រូវអោយយើងធ្វើដោយខានមិនបាន។ នឹកឃើញរឿងលំបាកពីអតីតកាlកាន់តែធ្វើអោយខ្ញុំខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិនិងប្រជាជនដ៏កំសត់របស់យើង៕

សម្តេចតេជោ៖ “​ពេជ្រប្រាំគ្រាប់”

គ្រាប់ពេជ្រ ៥គ្រាប់ ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។ ទោះមាន ឬក្រ ត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕