ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជា ឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលកាន់តំណែតជាង១ឆ្នាំ សម្តេចមានកម្មវិធីសម្ពោធសមិទ្ធផលនានា ជាមួយឯកអគ្គរាជទូតជប៉ុនចំនួន៧លើកហើយ។ សម្តេចធិបតី…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

FN ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។ វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាត​ជំងឺកូវីដ​១៩។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៣០ឆ្នាំមុន ដើរចូលផ្សារអាមេរិក អត់ឃើញមានផលិតផលរបស់ខ្មែរនោះទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាមានមានផលិតផលជា ច្រើនាំចេញទៅក្រៅប្រទេស និងនៅលើទីផ្សារតាមបណ្តាប្រទេសនានា។ រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាង ដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្ដល់នូវកសិផល ឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង…

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»

បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្ម​សារព័ត៌មានមេហ្គីយ៉ុង​ (Maekyung) និងស្ថាបនិកនៃ​វេទិកា​ចំណេះដឹងពិភពលោក​, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ ​វេទិកា​ចំណេះដឹងពិភពលោក ក្នុងឱកាស​ខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មាន​សារៈសំខាន់នេះ ក្រោម​ការដឹកនាំប្រកបដោយ​បញ្ញាញាណ​របស់​ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែល​វេទិកានេះ តែងតែប្រមូលផ្តុំ​មេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំង​ក្នុង​វិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​លើបញ្ហា​ដែល​កំពុងលេចឡើងថ្មី និងបញ្ហា​ប្រឈមនានា ដែល​ជះឥទ្ធិពល​ដល់​អភិបាលកិច្ច​សកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។​ ថ្ងៃនេះ, ខ្ញុំ​មាន​ក្តីរីករាយ​នឹង​ចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តម​នេះ លើ​ប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំ​គិតថា មានសារៈ​សំខាន់ ខណៈពេល​ដែល​ពិភពលោក​យើង​កំពុង​ជួបប្រឈមនឹងនិន្នាការ​ ដែលជំរុញ​​ការបែកបាក់, ការបែងចែក, ការរើសអើង, ការមិន​ឱ្យ​តម្លៃទៅលើ​គោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់​សន្តិភាព, សន្តិសុខ និងអាច​បង្ក​ជាឧបសគ្គ​ដល់​ការ​អភិវឌ្ឍប្រកបដោយចីរភាព​។​ បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា…