សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍វត្តមាន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំងនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា និងបារាំងជាពិសេសគឺ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle អតីតប្រធានាធិបតីបារាំង។ សម្ដេចតេជោក៏បានលើកឡើងចំពោះឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ថា សម្ដេចបានឃើញនូវសកម្មភាពរបស់ ឯកឧត្តមប្រធានាធិបតីនៅពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានចំណាយពេលក្នុងការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ ឯកឧត្តម និងលោកជំទាវ ក៏បានដើរទស្សនាកម្សាន្តនៅមាត់ទន្លេក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ហើយសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម សម្ដេចបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានៅពេលនេះ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វិមានសាមគ្គីភាព,រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ ហើយឯកឧត្តមបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថានេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម Thongloun Sisoulith មកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅឆ្នាំ២០២៦នេះសម្ដេចតេជោបានជួបជាមួយនឹងឯកឧត្តមចំនួន២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។ សម្ដេចតេជោចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ នៅក្នុងឱកាសនោះ ឯកឧត្តម ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តមហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលឯកឧត្តមបានជួបសម្ដេចតេជោ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូនៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការអបអរសាទរផងដែរ។…