ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា
FN ៖ ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ លោក Li Qun Jin បានថ្លែងថា លោកបានមើលឃើញពីការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ហើយលោកពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រអ្នកវិនិយោគរបស់កម្ពុជា ដែលផ្តល់កិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគ។ លោកបន្តថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយដែលពោរពេញដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា។ ធនាគារ AIIB មានសមាជិកចំនូន៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។ លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។…