ប្រធាន គ.ជ.ប អំពាវនាវ៥ចំណុច សម្រាប់ប្រជាពលរដ្ឋ ដែលមានសិទ្ធិ ចូលរួមបោះឆ្នោត អាណត្តិទី៦
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអំពាវនាវតាមរយៈទូរទស្សន៍ជាតិកម្ពុជា ចំនួន៥ចំណុច ដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធដែល គ.ជ.ប តម្រូវ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ លោក ស៊ិក ប៊ុនហុក បានអំពាវនាវ ដោយមានខ្លឹមជាអាទិ៍ដូចខាងក្រោម៖ ១៖ ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទាំងអស់ត្រូវត្រៀមខ្លួន និងឯកសារពាក់ព័ន្ធដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ២៖ ករណីពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច ឬបាត់ ត្រូវទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។…