សម្តេចតេជោ ហ៊ុន សែន ឯកភាពលើសំណើ៣ចំណុច របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យអនុវត្តន៍លើសំណើចំនួន៣ចំណុចរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំនៅកម្ពុជា។ សំណើទាំង៣នោះរួមមាន៖ ទី១. បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា, ទី២. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយក្រសួងអប់រំ និងទី៣. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។ សំណើទាំង៣របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំសមាគមមួយនេះដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានសមាគម ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា សំណើទាំង៣នេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចថាទី១. បង្កើតគណៈកម្មការរួមមួយរវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំទាំងអស់, ទី២. ជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងទី៣. បង្កើតលេខាធិការដ្ឋានមួយនៅក្នុងក្រោមចំណុះក្រសួងអប់រំ ហើយនៅពេលគណៈកម្មការនេះបង្កើត ត្រូវពិនិត្យបង្កើតយន្តការមួយឲ្យបានច្បាស់លាស់ និងត្រូវរៀបចំពិនិត្យឡើងវិញនូវអនុក្រឹត្យពាក់ព័ន្ធគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។ ក្នុងជំនួបនោះ លោក ហេង…