បម្រែបម្រួលប្រជាសាស្ត្រ និងការអភិវឌ្ឍ, ផាកពិន័យការបង្ហុយផ្សែងបារី
ព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅវិមានសន្តិភាព ដែលពិនិត្យលើ សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ឆ្នាំ ២០១៦-២០៣០ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំអំពីការតម្លើងតួនាទីនៅថ្នាក់ក្រោមជាតិ ដូចជា អភិបាលខេត្ត/ក្រុង/ស្រុក ដោយតម្រូវឲ្យជ្រើសរើសមន្រ្តី នៅនឹងមូលដ្ឋាននោះតែម្តង ដោយមិនយកមន្រ្តីពីថ្នាក់ជាតិទៅយកមុខតំណែងទាំងនោះ ដើម្បីធ្វើអោយមានប្រសិទ្ធិភាពការងារ។ គោលនយោបាយជាតិប្រជាជន ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្រ្ត និងការ ធ្វើផែនការអភិវឌ្ឍន៍ មានវិស័យអាទិភាពបួន គឺការអភិវឌ្ឍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម, ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។ អនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ មានរៀបរាប់ពីការផាកពិន័យជាទឹកប្រាក់ចំនួន ២ ម៉ឺនរៀលចំពោះអ្នកប្រព្រឹត្តល្មើស និង ៥ ម៉ឺនរៀលចំពោះម្ចាស់ហាងដែលមិនបានដាក់ស្លាកហាមជក់បារី។ សម្តេចតេជោ នៅបានក្រើនរំលឹកដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យបង្កើនល្បឿន និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើ និងផ្ទេរប័ណ្ណសម្គាល់យានយន្ត…