សំណេរនៅលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន
បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹម ឆ្នាំ ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។ បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែល ខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕