សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលជូន វិញ្ញាណក្ខន្ធកូនប្រុស «ហ៊ុន កំសត់» ទាំងអារម្មណ៍ក្តុកក្តួល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។ ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។…