សំណេរលើហ្វេសប៊ុកផេកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
សូមអានការបកស្រាយរបស់លោកលឹម ជាវុត្ថាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp ! ១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ ! ២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App Store & Google Play វាបង្ហាញឈ្មោះក្រុមហ៊ុន CoolApp. Co.Ltd. (ខ្ញុំ Screen Shot ជូន កុំឲ្យពិបាកចូលមើល) ៣៖ CoolApp ប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ (Encryption) ដូច WhatsApp និង Telegram. មិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុនក៏ដោយ ! ចំណុចនេះខ្ញុំបានបញ្ជាក់តាមបណ្តាញផ្សព្វផ្សាយច្រើនដងរួចហើយ ! ៤៖ CoolApp មិនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ…