សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាមួយនឹងការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង !
FN៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈ Facebook ផ្លូវការ, សម្តេចបានប្រកាសគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគ មកបោះទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ជូនវិនិយោគិន ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្មីៗដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិន និងពាណិជ្ជករ សម្តេចបានចេញអនុក្រឹត្យថ្មីមួយ បញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកាំកុងត្រូល តាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ និងផ្តល់ភារកិច្ចឲ្យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាស្ថាប័នតែមួយគត់ មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័ន មានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង ដែលមានខ្លឹមសារខាងក្រោម៖ មាត្រា១.- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ…