កាកបាទក្រហមកម្ពុជា ផ្តល់អំណោយជួយសម្រាលទុក្ខលំបាកគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥០០គ្រួសារ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
FN ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធជាប្រធាន បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុទ្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៥០០គ្រួសារ មកពីភូមិចំនួន ៣ នៃឃុំស្រែសំបូរ និងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដែលជួបការលំបាកខ្វះខាតគ្រប់ប្រភេទ។ បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវប្រុងប្រយ័ត្នសត្វអសិរពិលពេលចូលក្នុងផ្ទះ ជាពិសេសសូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។ ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយមនុស្សធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត…