ប្រមូលពន្ធលើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនអន្តរជាតិ
FN ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រមូលចំណូលពន្ធ លើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនអន្តរជាតិ បានចំនួនជាង៣០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ បានបញ្ជាក់ថា «ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ២២.២២ ប៊ីលានរៀល (ប្រមាណ ៥.៤៩លានដុល្លារ) និងសម្រាប់ខែមេសា-តុលា ឆ្នាំ២០២២ រយៈពេល១០ខែ ឆ្នាំ២០២២ សរុបចំនួន ១២៩.៨០ ប៊ីលានរៀល (ប្រមាណ ៣២.០៥លានដុល្លារ)»។សូមជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជនធំៗចំនួន៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែម ហើយបានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធជាវិជ្ជមាន គួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនធំៗទាំងនោះមានដូចជា…