សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ក្នុងខេត្តព្រះវិហារ
នៅរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ជាង១៥០០គ្រួសារ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។ សម្ដេចតេជោ ហ៊ុន សែន ផ្ដើមថ្លែងទៅកាន់ប្រជាពលរដ្ឋនៅតំបន់ភៀសសឹកថា ប៉ុន្មានថ្ងៃមុននាយករដ្ឋមន្ដ្រីបានមកជួបពលរដ្ឋម្ដងរួចមកហើយ។ ថ្ងៃនេះឪពុកនាយករដ្ឋមន្ដ្រីបានជួបពលរដ្ឋម្ដង។ សម្ដេចតេជោបាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹកទាំងអស់ដែលព្រះអង្គទាំងទ្វេតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ? សម្ដេចតេជោបានថ្លែងថា…