សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា គ្មានបាតដៃរបស់បក្សប្រឆាំងនោះឡើយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជាតាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ ផ្ទុយទៅវិញបក្ស ប្រឆាំងនេះធ្លាប់ចូលដៃចូលជើងចង់នាំរបបវាលពិឃាតមកវិញថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យ៉ាងដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។ ប្រទេសកម្ពុជា បានរងភាពខ្ទេចខ្ទាំស្ទើរក្លាយជាផេះដោយសារតែភ្លើងសង្រ្គាមចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ៦០ និងក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយភាពខ្ទេចខ្ទាំបានកើតមានកាន់តែខ្លាំងថែមទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩)។ ក្នុងរបបនេះ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ មិនត្រឹមតែមិនកសាងប្រទេសឲ្យរីកចម្រើននោះទេ ពួកគេថែមទាំងបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត ៣លាននាក់ថែមទៀត។ ប្រទេសកម្ពុជា…