សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្ដែងការរីករាយ ដោយបានទទួលជួប ឯកឧត្តមអគ្គរដ្ឋទូត ទីម័រឡេស្តេ សាជាថ្មី បន្ទាប់ពីជំនួបលើកមុន ក្រោយពេលដែលអគ្គរដ្ឋទូតបានជូនសារតាំងប្រមុខរដ្ឋស្តីទីកាលពីឆ្នាំ២០២០។ សម្ដេចតេជោ បានលើកឡើងថា សម្ដេច និងឯកអគ្គរដ្ឋទូតបានធ្វើការជាមួយគ្នាយ៉ាងច្រើនជាពិសេសក្នុងពេលដែលពិភពលោកជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការជំរុញឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។ សម្តេច បានកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា នឹងបានបន្តធ្វើការជាមួយគ្នាបន្តទៀត ដើម្បីជំរុញនិងពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការរីករាយ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Towfiqua Hoque(ថូហ្វីកា ហ៊ុក) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា ហ៊ុក ដែលត្រូវបានជ្រើសរើសជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ កម្ពុជា។ សម្តេចតេជោ បានរំលឹកបន្ថែមថា តំណាង IFC ចាស់មុនផុតអាណត្តិ ក៏បានមកជម្រាបលាសម្តេច ទោះបីជាសម្តេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្រ្តី ហើយការអញ្ជើញមកដល់នូវតំណាងថ្មីក្នុងពេលវេលាដ៏លឿននេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាង IFC ជាមួយកម្ពុជា។ សម្តេច មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ នាឱកាសជំនួបនេះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» សមិទ្ធផលលើដីខេត្តកែប តម្លៃជាង១០លានដុល្លារ

FN -៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការ​កសាង​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយ​ទៀត​លើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀប​ចំ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាព ឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហា អនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ *​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយបានអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ សម្តេចមហាបវរធិបតី…