ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
FN ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងអគារគណបក្សធំបែបនេះ មិនមែនចៃដន្យ ឬធ្វើអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់បក្ស ក្នុងការបម្រើប្រជាពលរដ្ឋរយៈពេលវែង មិនមែនរយៈពេលខ្លីទេ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅមុខទៀត យើងជឿជាក់នូវភាពជោគជ័យ និងរឹងមាំរបស់បក្សយើង ទៅមុខរយៈពេលវែងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ព្រោះមានកិច្ចការធំ២ គឺទី១ ពលរដ្ឋឱ្យតម្លៃលើសច្ចៈភាព របស់គណបក្សប្រជាជន ដែលខិតខំធ្វើ…