ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដែងសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី «ពិធីអបអរសាទរទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ នាពេលនេះ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលប៉ិនប្រសប់ក្នុងការចលនាកៀរគរជួយឧបត្ថម្ភ គាំទ្រដល់សមាគម * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកអំពីប្រវត្តិការងារមួយចំនួនរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលអតីតកាលស្ថិតក្រោមចំណុះក្រសួងសង្គមកិច្ច ដែលក្រោយមកកែសម្រួលបន្ដបន្ទាប់ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ * សម្ដេចមហាបវរធិបតី…

