ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី
FN ៖ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការ រាតត្បាត នៃជំងឺ កូវីដ ១៩។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ…