ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបន្តចុះសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃនេះ
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីសរុប២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនី នៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៧ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង៤៧លើកនេះ មានកម្មករ កម្មការិនីសរុប៦២៦,៦៧៧នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ ខេត្តកំពង់ឆ្នាំ គឺជាខេត្តទី៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រះសីហនុ និងតាកែវ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ…