ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌លើបណ្តាញសង្គម ឱកាសជួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
FN ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធក្រមសីលធម៌ ការហែកហួរ ជេរបញ្ចោរលើបណ្តាញសង្គម៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជំរុញឱ្យបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកថាបញ្ហានេះ គឺសំខាន់ណាស់សម្រាប់កម្ពុជា និងបណ្តាប្រទេសនានា។ សម្តេចតេជោ បានបញ្ជាក់ថា ការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច គឺជួយពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងតួនាទីស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច ក៏ជាការរួមចំណែកដល់ការពង្រឹងគោលការណ៍សមភាពយេនឌ័រដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ត្រីប្រមាណ ៤៩ភាគរយ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាការរៀបចំដោយរាជរដ្ឋាភិបាល។ សម្តេចតេជោ បានសាទរចំពោះតួលេខនេះ ដែលជាការពង្រឹងសមត្ថភាពរបស់ស្ត្រី។…

