ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦

FN ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធ​ជំរុញពាណិជ្ជ​កម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរ​កិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគម​អឺរ៉ុបជាដើម។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានកសាងជាតិ និងរដ្ឋមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ, សុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យ និង បូរណភាពទឹកដីពេញ​លេញ ខណៈលទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និង…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅវិមានសាមគ្គីភាព នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកថា វត្តមានឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ជាឱកាសក្នុងការស្វែងយល់អំពីស្ថានការណ៍ក៏ដូចជាស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាជាពិសេសជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិកឱ្យកាន់តែរីកចម្រើន និងការពង្រឹងទំនាក់ទំនងនៅក្នុងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានសម្ដែងនូវក្តីរំភើបរីករាយនៅពេលដែលឯកឧត្តមនិងភរិយាបានមកដល់ប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ ហើយពេលដែលមកកាន់ប្រទេសកម្ពុជា ឯកឧត្តមបានធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជា ជាពិសេសនោះគឺបានទៅដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាបត្យកម្មដ៏អស្ចារ្យនៃបុព្វបុរសខ្មែរ។ ឯកឧត្តមបានកោតសរសើរមិនដាច់ពីមាត់អំពីស្នាដៃរបស់បុព្វបុរសខ្មែរនៃការកសាងអង្គរវត្តដ៏អស្ចារ្យនេះ។ ឯកឧត្តមបានលើកឡើងថាប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រ សង្គ្រាមជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ នៃការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយសារជាថ្មីក្នុងការជួបជាមួយនឹងប្រតិភូយុវជននាពេលនេះ ដោយសម្ដេចបានលើកឡើងរំលឹកអំពីអតីតកាលនៅពេលដែលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី សម្ដេចក៏តែងតែជួបជាមួយនឹងប្រតិភូយុវជនកម្ពុជាហើយមកដល់ពេលនេះ សម្ដេចក៏ទទួលជួបប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុនផងដែរ។ សម្ដេចក៏បានរំលេច និងណែនាំយុវជនទាំង២១នាក់រាប់ទាំងអ្នកដឹកនាំនៃយុវជន ដែលមាននារីពាក់កណ្តាលនិងបុរសពាក់កណ្តាល ដោយអ្នកទាំងអស់គ្នាគឺតំណាងឲ្យប្រជាជន១៨លាននាក់នៅពេលដែលចូលរួមនៅក្នុងកម្មវិធីនេះ ដូច្នេះត្រូវប្រយ័ត្នប្រយែង និងបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរតំណាងឲ្យប្រជាជន ១៨លាននាក់នៅលើឆាកអន្តរជាតិ ហើយត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាខ្មែរ និងមិនត្រូវឆ្មើងឆ្មៃនោះទេ។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា អ្នកទាំងអស់គ្នាគឺតំណាងឲ្យប្រជាជន១៨លាននាក់នៅពេលដែលចូលរួមនៅក្នុងកម្មវិធីនេះ ដូច្នេះត្រូវប្រយ័ត្នប្រយែង និងបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរតំណាងឲ្យប្រជាជន ១៨លាននាក់នៅលើឆាកអន្តរជាតិ ហើយត្រូវប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាខ្មែរ និងមិនត្រូវឆ្មើងឆ្មៃនោះទេ។ ផ្ទុយទៅវិញត្រូវបង្ហាញនូវសមត្ថភាពនៃសក្ដានុពលយុវជនរបស់យើងទៅកាន់បណ្ដាប្រទេសនានាឲ្យបានល្អ ដើម្បីលើកកិត្យានុភាពជាតិរបស់យើង។…