ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

FN ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។ សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីតនេះនៅថ្ងៃទី២២ ខែឧសភា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបគ្នាថ្ងៃនេះ ជាការបង្ហាញនូវការទទួលស្គាល់ចំពោះតួនាទីរបស់សាលាក្តីខ្មែរក្រហម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសន្និសីតចំពោះថ្ងៃនៃទិវាចងចាំ មិនមែនជារឿងចៃដន្យនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការចងចាំនូវអំពើប្រល័យពូជសាសន៍…

អត្ថបទចម្លងសារ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាស្ដីពីគំរោងកសាងព្រែកជីកហ៊្វូណន-តេជោ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់! (១) ចលនាជាតិគាំទ្រគម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គម និងឯករាជ្យខាងនយោបាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​មានបញ្ហាមួយចំនួនដែលត្រូវទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងប្រធានបទ ”ព្រែកជីកហ៊្វូណន-តេជោ”។ ជាដំបូង អនុញ្ញាតឱ្យខ្ញុំព្រះកុរណាខ្ញុំបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះ(គម្រោង)ព្រែកជីកហ៊្វូណន-តេជោ។ សូម្បី Profile Facebook, Profile Telegram, Profile WhatsApp និងមធ្យោបាយទំនាក់ទំនងដទៃទៀត ក៏មានការដាក់ Profile បង្ហាញការគាំទ្រសកម្មភាពរបស់រាជរដ្ឋា​ភិបាលទាក់ទងទៅនឹងការជីកព្រែកជីក(ហ៊្វូណន-តេជោ)នេះ។ ខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ដើម្បីគាំទ្រដល់គម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គមផង និងមានចរិតជាឯករាជ្យខាងនយោបាយផង។ (២) នាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើសារគោរពអធិបតេយ្យភាពកម្ពុជា មកថ្នាក់ដឹកនាំកម្ពុជា អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្វើការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ ទន្ទឹមនឹងការគាំទ្រដ៏ទូលំទូលាយពីសំណាក់ប្រ​ជាពលរដ្ឋរបស់យើង ក៏នៅមានការបកស្រាយខ្លះពីសំណាក់មនុស្សមួយចំនួនជាជនជាតិកម្ពុជា ពីសំណាក់អ្នកសរសេរអត្ថបទសារព័ត៌មានមួយចំនួននៅក្រៅប្រទេស និងការបកស្រាយមួយចំនួនរបស់បងប្អូនប្រជាជនវៀតណាម ឬក៏មន្ត្រីរបស់វៀតណាម។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំបានថ្លែងសារជូនចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសចូលរួមក្នុងវេទិកាសមាគមឧកញ៉ា ដែលខ្ញុំព្រះករុណាខ្ញុំបានពន្យល់ពីអ្វីដែលបានកើតឡើង ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអញ្ជើញទៅចូលរួមខួបលើកទី៧០ឆ្នាំនៃជ័យរបស់វៀតណាម នៅ Dien Bien…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ»

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម បានផ្តាំតាមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថា វៀតណាមគោរពអធិបតេយ្យរបស់កម្ពុជា តែក៏បានត្អូញត្អែរមួយចំនួនរបស់ពលរដ្ឋវៀតណាម លើបញ្ហាបរិស្ថាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។ សម្តេចតេជោ ហ៊ុន…